ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងសៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទគតិយុត្តថ្មីៗ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ។