នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ លោកជំទាវ អ៊ូ ធីតាពៅ អនុប្រធានក្តិតិយសសាខា លោកជំទាវប្រាក់ ច័ន្ទ សុខា ហេរញ្ញិកគណៈកម្មាធិការសាខា មន្ត្រីសាខា បានចូលរួមសហការជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារខេត្តព្រះសីហនុ និងរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយស្ដីពី “យុទ្ធនាការគ្រួសាររឹងមាំ”ដោយបាននិមន្ត ព្រះភិក្ខុជិរប្បបញ្ញោ គូ សុភាព ផ្ដល់ឱវាទអប់រំដល់ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវវ័យ មាតាបិតាសិស្ស និងប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ សរុបជាង ៤០០នាក់។
ពិធីនេះធ្វើឡើងក្នុងគោលបំណង បញ្ជ្រាបការអប់រំ លុបបំបាត់អំពើហឹង្សា ការរំលោភបំពានបំពានផ្លូវភេទលើកុមាតាមប្រព័ន្ធអនឡាយ បញ្ជ្រាបការយល់ដឹងអំពីសីលធម៌ អំពីក្រមសីលធម៌ និងទំនៀមទំលាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងក្នុងថ្ងៃ ទី១៤កុម្ភៈ ដើម្បីកុំអោយ និស្សិត សិស្សានុសិស្ស យុវវ័យ និងប្រជាពលរដ្ឋយើងយល់ចឡំថាជាបុណ្យសង្សា បុណ្យនេះគឺជាបុណ្យថ្ងៃនៃសេចក្ដីស្រលាញ់ ហើយក៏មិនមែនជាបុណ្យរបស់ខែ្មរដែល ពិធីនេះបានរៀបចំនៅវេទិកា ៧មករា ស្ថិតនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕