ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាន ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ដែលដឹកនាំដោយលោក Zhan Tin (ចាន់ ធីន) អគ្គលេខាធិការរងក្លឹប នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ​ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ​ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សូមអានបន្ត....

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៤ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៤ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។

សូមអានបន្ត....

នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ លោក យស់ សុធា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគំរោងរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ( Public Wifi) បន្ថែមទៀត

នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ លោក យស់ សុធា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគំរោងរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ( Public Wifi) បន្ថែមទៀតនៅតាមទីតាំងដូចជា៖ បរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សំរាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ

សូមអានបន្ត....