នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ លោក យស់ សុធា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីគំរោងរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ( Public Wifi) បន្ថែមទៀតនៅតាមទីតាំងដូចជា៖ បរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សំរាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួង សាខាទូរគមបាគមន៍កម្ពុជានិងតំណាងអង្គភាពអគ្គិសនីខេត្តព្រះសីហនុ ផងដែរ។