ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតឧបត្ថម្ភជូនក្រុមកីឡាបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលទទួលបានជ័យលាភីលេខ១ ឯកឧត្តមបណ្ឌិត ស សុខា នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការ

សូមអានបន្ត....

ឯកឧត្តម ជា សុផារ៉ា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម សាយ សំអាល់ និងឯកឧត្តម គួច ចំរើនបានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣

ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងប្រតិភូអន្តរក្រសួង លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុផ្ដល់កិច្ចសម្ភាសន៍ជូនក្រុមការងារខេត្តជាំងស៊ូ

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុផ្ដល់កិច្ចសម្ភាសន៍ជូនក្រុមការងារខេត្តជាំងស៊ូ ដើម្បីចូលរួមអបអរខួបលើកទី១៥ នៃទំនាក់ទំនងការទូតរវាងប្រទេសចិន និងប្រទេសកម្ពុជា និងជា”ឆ្នាំមិត្តភាពចិន-កម្ពុជា” ក៏ដូចជាខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវ៉ាត់ និងផ្លូវ” (BRI)។

សូមអានបន្ត....

ឯកឧត្តម លី រស្មី និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់-ទទួលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដោយមានការចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក

សូមអានបន្ត....

ឯកឧត្តម ហេង ណន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សម្រាប់សិស្សថ្នាក់ទី១០ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព

ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមសិក្ខាសាលាវិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ សម្រាប់សិស្សថ្នាក់ទី១០ នៅសាលប្រជុំវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....