ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម វង្ស ផាណាត និងលោក លៀម សុដា អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ នៅ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកអភិបាលស្រុក លោក លោកស្រីជាមេឃុំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមហឺហួយ (Hehui)

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមហឺហួយ (Hehui) ដែលមានសមាសភាព​សរុបប្រមាណ ៩ រូប ដឹកនាំដោយលោកប្រធាន វ៉ាង ឈុនហួយ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....

លោកឡុង ឌីម៉ង់ បានអញ្ជើញអមឯកឧត្តម ហួត ហាក់ អញ្ជើញជួបពិភាក្សាការងារជាមួយលោក CHEN JIANGANG និងលោក លោកស្រីជាអគ្គនាយកក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)

ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញអមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញជួបពិភាក្សាការងារជាមួយលោក CHEN JIANGANG និងលោក លោកស្រីជាអគ្គនាយកក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ)។ សូមជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) បង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០០៨ មានទីស្នាក់ការនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សូមអានបន្ត....

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន មីនីបៀរ។

នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមហ៊ុន មីនីបៀរ។

សូមអានបន្ត....

សាររំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពមហាឧបាសិកា យិប ថាំកេសន

សាររំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសពមហាឧបាសិកា យិប ថាំកេសន

សូមអានបន្ត....