ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យការសម្អាត អនាម័យបរិស្ថាន នៅរង្វង់មូលព្រះថោងនាងនាគ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកព្រៃនប់ ចុះពិនិត្យការសម្អាត អនាម័យបរិស្ថាន នៅរង្វង់មូលព្រះថោងនាងនាគ មានទីតាំងស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម សុខ គាង និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការឈូសឆាយកាយព្រំ ធ្វើផ្លូវ ដើម្បីធ្វើការសាងសង់ពហុកីឡាជាតិខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យការឈូសឆាយកាយព្រំ ធ្វើផ្លូវ ដើម្បីធ្វើការសាងសង់ពហុកីឡាជាតិខេត្តព្រះសីហនុ មានផ្ទៃដីសរុប ៣៣ហិកតា មានទីតាំងស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ពិធីរត់ភ្លេីងគប់ការប្រកួតកីឡាជាតិលេីកទី៤​ និងកីឡាជាតិជនពិការលេីកទី២​ ឆ្នាំ២០២៤​

ពិធីរត់ភ្លេីងគប់ការប្រកួតកីឡាជាតិលេីកទី៤​ និងកីឡាជាតិជនពិការលេីកទី២​ ឆ្នាំ២០២៤​ #ក្រុងព្រះសីហនុ​ #ខេត្តព្រះសីហនុ ភ្លើងគប់កីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំនេះធ្វើឡើងក្រោមមូលបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយមានខ្លឹមសារសំខាន់ៗដូចជា “កីឡារស់ក្នុងសន្តិភាព” “ប្រជាជនម្នាក់លេងកីឡា១ប្រភេទសម្រាប់ជីវិត” កីឡាគ្មានគ្រឿងញៀន គ្មានផ្សែងបារី “កីឡាបៃតង កីឡាស្អាតស្អំ” និង កីឡាគ្មានសារធាតុដូប៉ា-ដូភីង”។ #កីឡារស់ក្នុងសន្តិភាព #កីឡាដើម្បីសុខភាព #ប្រជាជនម្នាក់ជាកីឡាករមួយរូប

សូមអានបន្ត....

ព្រឹត្តិការណ៍រត់ភ្លើងគប់ដើម្បីអបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ព្រឹត្តិការណ៍រត់ភ្លើងគប់ដើម្បីអបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូរឡាំពិកកម្ពុជា ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយ

សូមអានបន្ត....

ក្រុមហ៊ុនDaehanកូរ៉េ មានគម្រោងបង្កើតរោងចក្រកែឆ្នៃសំណល់ផ្លាស្ទិក ទៅជាប្រេងឥន្ទនៈអាចប្រើប្រាស់បាននៅខេត្តព្រះសីហនុ

ក្រុមហ៊ុនDaehanកូរ៉េ មានគម្រោងបង្កើតរោងចក្រកែឆ្នៃសំណល់ផ្លាស្ទិក ទៅជាប្រេងឥន្ទនៈអាចប្រើប្រាស់បាន ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយលោក Kim Jung Hwan នាយកប្រតិបត្តិក្រុមហ៊ុន DAEHAN Corporation ប្រទេសកូរ៉េ ដែលមានបំណងមកកែឆ្នៃសំណល់ប្លាស្ទិក ទៅជាឥន្ធនៈ នៅទីលានចាក់សំរាមស្រុកព្រៃនប់។ សូមជម្រាបថា បច្ចុប្បន្ន ទីលានចាក់សំរាមអូរតាសេក ស្រុកព្រៃនប់ ទទួលសំរាមប្រមាណជា ៦០០-៧០០តោន/ថ្ងៃ។

សូមអានបន្ត....