Deprecated: Optional parameter $depth declared before required parameter $output is implicitly treated as a required parameter in /home/sihanouk/public_html/wp-content/themes/sahifa/framework/functions/mega-menus.php on line 326

Deprecated: Optional parameter $args declared before required parameter $output is implicitly treated as a required parameter in /home/sihanouk/public_html/wp-content/themes/sahifa/framework/functions/mega-menus.php on line 326
រដ្ឋបាលខេត្តព្រះសីហនុ – Page 338

ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០

ព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យទីតាំងជាក់ស្តែងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022)។ កិច្ចប្រជុំធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីត្រៀមលក្ខណសម្រាប់ទទួលប្រតិភូ

សូមអានបន្ត....

កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ បានចេញល្បាតចល័ត តាមគោលដៅសំខាន់ៗសំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ

ថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងប្រជាការពារ បានចេញល្បាតចល័ត និងចុះរៀបចំសណ្តាប់ធ្នាប់ តាមគោលដៅសំខាន់ៗ និងរមណីយដ្ឋាននានា ជាពិសេសតំបន់ឆ្នេរសមុទ្រ សំដៅការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ទិដ្ឋភាពភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះ សីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍

ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានភ្ញៀវសរុបចំនួន ៥២,៧១៧នាក់ នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ទិដ្ឋភាពភ្ញៀវទេសចរនៅតាមបណ្តោយឆ្នេរសមុទ្រ នៃខេត្តព្រះ សីហនុ ចាប់ពីឆ្នេរអូឈើទាលពីររហូតដល់ជិតដើមឈើចាំស្នេហ៍ មានភ្ញៀវទេសចរមកពីបណ្តារាជធានី ខេត្ត នៃព្រះជាណាចក្រកម្ពុជា បាននាំគ្នា

សូមអានបន្ត....

ឯកឧត្តម ហេង ស៉ឺ និងលោក ឡុង ឌីម៉ង់ បាន​អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង

រសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ហេង ស៉ឺ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាន​អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង សង្កាត់ (២០២២-២០២៤)។

សូមអានបន្ត....

ឯកឧត្តម កែវ ឡាយ និងលោក ជាវ វិជា្ជក់ បានអញ្ជើញជាអធិបតីសិក្ខាសាលាស្ដីអំពីការធ្វេីសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល

ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ជាវ វិជា្ជក់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីសិក្ខាសាលាស្ដីអំពីការធ្វេីសមាហរណកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២ – ២០២៤) ក្រុង ស្រុក និងកម្មវិធីវិនិយោគឃុំ សង្កាត់ នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

Notice: ob_end_flush(): Failed to send buffer of zlib output compression (0) in /home/sihanouk/public_html/wp-includes/functions.php on line 5420