ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សមាគមន៍សណ្ឋាគារកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ សមាគមន៍សណ្ឋាគារកម្ពុជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិ   ល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងលោកស្រី ក្លេខៃ ចិន្តា ប្រធានសមាគមសណ្ឋាគារកម្ពុជា ដោយមាន ការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ ។

សូមអានបន្ត....

ការអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ របស់​រដ្ឋបាលខេត្តព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ ៖

សូមអានបន្ត....

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម អើមុីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតជាមួយ ឯកឧត្តម គួច ចំរើន

នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អើមុីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

សូមអានបន្ត....

អំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ

នៅរសៀលថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ បានដឹកនាំមន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ជូនដល់គ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន០៤គ្រួសារ រស់នៅភូមិ ៣ សង្កាត់ ៣ ខេត្តព្រះសីហនុ ដោយក្នុងនោះមាន ២គ្រួសាររងគ្រោះទាំងស្រុង ០១គ្រួសាររងគ្រោះឆេះមួយជំហៀងផ្ទះ និង០១គ្រួសាររងគ្រោះឆេះជញ្ជាំងមួយជំហៀង។

សូមអានបន្ត....