Home / ព័ត៌មានទូទៅ / ការអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ របស់​រដ្ឋបាលខេត្តព្រះសីហនុ

ការអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ របស់​រដ្ឋបាលខេត្តព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ៍ ៧កើត ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ សមាជិកសមាគមន៍អតីតយុទ្ធជន គណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខអតីតគ្រួសារយុទ្ធជន ចំនួន០៤ គ្រួសារ ៖

១.ឈ្មោះ មុំ ថារ៉ា ភេទប្រុស និវត្តជន ស្ថិតនៅភូមិ១ ឃុំអូរត្រេះ
២.ឈ្មោះ សំ សារឿន ភេទប្រុស ពិការជើង ស្ថិតនៅភូមិ២ ឃុំកំពេញ
៣.ឈ្មោះ អោម ប៊ុនសៀក ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក
៤.ឈ្មោះ ឈឿន សាវឿន ភេទប្រុស ពិការ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងនោះដែរឯកឧត្ដម និងលោកជំទាវបាននាំយក អង្ករ ២៥គីឡូ ធុងទឹក១ មី១កេស ភួយ១ មុង១ កន្ទេល១ ទឹកត្រី៥ ដប ទឹកស៊ីអុីវ៥ដប ត្រីខ ១យួរ ប្រេងឆា ១ដប និងថវិកាមួយចំនួនផងដែរ។