ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់

នៅព្រឹកថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិល​ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុបាននាំយកអំណោយឧបត្តម្ភដល់គ្រួសារស្ត្រីក្រីក្រ ដែលបានចងកសម្លាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០

ព្រឹកថ្ងៃសុក្រ ៧កើត ខែអស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដឹកនាំសមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា លោកស្រីអភិបាលរងខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន មន្ទីរកិច្ចការនារី អាជ្ញាធរក្រុងព្រះសីហនុ បាននាំយកអំណោយឧបត្តម្ភដល់គ្រួសារស្ត្រីក្រីក្រ ដែលបានចងកសម្លាប់ខ្លួនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ កន្លងមក បន្សល់ទុកកូនប្រុស ស្រីចំនួន ០៣នាក់ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាផ្លូវ ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ចូលទៅពហុកីឡាដ្ឋានក្រុមមឿង និងការចូលរួមចំណែកបរិច្ចាគដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិ១ សង្កាត់លេខ១

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា​ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាផ្លូវ ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ចូលទៅពហុកីឡាដ្ឋានក្រុមមឿង និងការចូលរួមចំណែកបរិច្ចាគដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។  

សូមអានបន្ត....