នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុមានកិច្ចប្រជុំពិភាក្សាលើការងារស្ថាបនាផ្លូវ ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ចូលទៅពហុកីឡាដ្ឋានក្រុមមឿង និងការចូលរួមចំណែកបរិច្ចាគដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុង លោកនាយករដ្ឋបាលសាលាខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។