ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ផា អេងវ៉េង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ

ព្រឹកថ្ងៃចន្ទទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលស្តីទី នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ ភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ។

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុមានជំនួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃស្តីពីកម្មវិធីសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២១

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុមានជំនួបពិភាក្សាការងារជាមួយប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃស្តីពីកម្មវិធីសវនកម្មសម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងក្រុង ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកាន់មរណទុក្ខ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន

នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកាន់មរណទុក្ខ ចំពោះមរណភាព ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយបង្ហូតទង់ជាតិពាក់កណ្តាលដង រយៈពេល០១ថ្ងៃ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្អាតឆ្នេរក្រោមយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង»

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្អាតឆ្នេរក្រោមយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង» និងមានការចូលរួមពីអគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ មន្ទីរអង្គភាពក្នុងខេត្ត បងប្អូនអាជីវករ ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិតយ៉ាងច្រើនកុះករ ស្ថិតនៅឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តព្រះសីហនុ និងដាក់ដំណើរការគម្រោង «សម្ព័ន្ធភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងគាំទ្រសម្លេង ដើម្បីសមធម៌សង្គម(CO-SAVED)។ ក្នុងពិធីនេះដែរ លោកអភិបាលរងខេត្តកំពត និងខេត្តកែប ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងអាជ្ញាធរ សាលាខេត្តទាំងបីក៏បានចូលរួមតាមរយៈប្រព័ន្ធ Zoom Meeting ផងដែរ។

សូមអានបន្ត....