នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ហ៊ួត រិទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសម្អាតឆ្នេរក្រោមយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង» និងមានការចូលរួមពីអគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនស្រាបៀរខេមប្រ៊ូវ មន្ទីរអង្គភាពក្នុងខេត្ត បងប្អូនអាជីវករ ប្រជាពលរដ្ឋ យុវជន សិស្ស និស្សិតយ៉ាងច្រើនកុះករ ស្ថិតនៅឆ្នេរអូរឈើទាល១ ក្រុងព្រះសីហនុ។