ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម សាយ សំអាល់ អញ្ជើញចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១,០៥៨គ្រួសារ ក្នុងស្រុកព្រៃនប់

ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៨ឃុំ ស្មើនឹង ១.០៥៨គ្រួសារ នៅក្នុងស្រុកព្រៃនប់ ខេត្ត

សូមអានបន្ត....

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ១៤៦បេ( វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) តភ្ជាប់ទៅផ្លូវលេខ១៤៨ (តិរវិថីសម្តេចតេជោ ហ៊ុន សែន)

នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ១៤៦បេ( វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) តភ្ជាប់ទៅផ្លូវលេខ១៤៨ (តិរវិថីសម្តេចតេជោ ហ៊ុន សែន) ប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ថវិកាជាតិរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពីការបញ្ជៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងអំឡុងពេលពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវខេត្តលេខ១៤៦បេ (វិថីសម្តេចព្រះសង្ឈរាជ ទេពវង្ស) និងផ្លូវខេត្តលេខ១៤៨ (តិរវិថីសម្តេចតេជោហ៊ុន សែន)

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនៃគណអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់នៅក្នុងភូមិសាស្រ្តស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវប្រធានកិត្តិយសសាខាកាកបាទក្រហម មន្ត្រីសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហម។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១២១៦គ្រួសារ

រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១២១៦គ្រួសារ មកពី ៣ឃុំ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅអាហារដ្ឋានឡេងទ្រី។

សូមអានបន្ត....