នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវលេខ១៤៦បេ( វិថីសម្តេចព្រះសង្ឃរាជ ទេព វង្ស) តភ្ជាប់ទៅផ្លូវលេខ១៤៨ (តិរវិថីសម្តេចតេជោ ហ៊ុន សែន) ប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ នៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ថវិកាជាតិរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។