ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តម គួច ចំរើន និងលោក Bruno Bodard បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនៅខេត្តព្រះសីហនុ។

សូមអានបន្ត....

កិច្ចប្រជុំបន្ទាន់ក្រុមការងារផ្សព្វផ្សាយ អប់រំ នៃគណៈបញ្ជាការដឹកនាំប្រតិបតិ្តការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយឯក ប៉ុណ្ណ សំខាន់

រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ កិច្ចប្រជុំបន្ទាន់ក្រុមការងារផ្សព្វផ្សាយ អប់រំ នៃគណៈបញ្ជាការដឹកនាំប្រតិបតិ្តការគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ នៃគណៈបញ្ជាការដឹកនាំប្រតិបតិ្តការ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសមជាមួយឯកឧត្តម យស ផានីត្តា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ និងលោកស្រីខាឡា ចូ ប្រិនធិស

នារសៀលថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបសំដែងការគួរសមជាមួយឯកឧត្តម យស ផានីត្តា ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈ៉ំ និងលោកស្រីខាឡា ចូ ប្រិនធិស តំណាងអង្គការសង្គ្រោះវេជ្ជសាស្ត្រអន្តរជាតិ នៅសាលប្រជុំគណៈអភិបាលខេត្ត។ ជំនួបនេះមានការចូលរួមពី លោកនួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង លោក ឈិត រតនៈ នាយករងរដ្ឋបាល លោកស្រី មិន សុគន្ធា អនុប្រធានមន្ទីរ

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ ការគ្រប់គ្រងធនធានធម្មជាតិ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ ការគ្រប់គ្រងធនធានធម្មជាតិ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជូនដល់គណ:ប្រតិភូ ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក វិស័យបរិស្ថាន និងក្លឹបបាល់ទាត់បឹងកេត នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ជួន ជ័យសត្យា អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រជុំទី៣ លើកទី៩នៅខេត្តព្រះសីហនុ

រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ជួន ជ័យសត្យា អគ្គលេខាធិការរងគ.ជ.វ.ទ និងជាប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុកនិងអប់រំការយល់ដឹងជាសាធារណៈ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រជុំទី៣ លើកទី៩នៅខេត្តព្រះសីហនុ។

សូមអានបន្ត....