រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញធ្វើបទបង្ហាញ ស្តីពីការអភិវឌ្ឍ ការគ្រប់គ្រងធនធានធម្មជាតិ និងចក្ខុវិស័យ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជូនដល់គណ:ប្រតិភូ ស.ស.យ.ក រាជធានីភ្នំពេញ ស.ស.យ.ក វិស័យបរិស្ថាន និងក្លឹបបាល់ទាត់បឹងកេត នៅមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។