ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

កិច្ចប្រជុំស្តាប់ របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់

ព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្តាប់ របាយការណ៍របស់ក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរជំនាញ លោកស្រីអភិបាលរងស្រុកព្រៃនប់ និងក្រុមហ៊ុន យិះចៀ ធូរីហ្សីម ឌីវេឡុបមេន ខមភេនី ផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង ស្ដីពីការផ្អាកកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រាប់ជុំទី២ លើកទី១ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ៥(ប្រាំ)ថ្ងៃ ចាប់ពីថ្ងៃទី១៦-២០ ខែកញ្ញា ឆ្នាំ២០២០  

សូមអានបន្ត....

ប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោចខែភទ្របទ ឆ្នាំជូត ទោស័កព.ស ២០២០ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញាឆ្នាំ២០២០ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីជាអភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ ។

សូមអានបន្ត....

កិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ

នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្ត និងសមាគមទូកទេសចរណ៍ ផងដែរ។

សូមអានបន្ត....