ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំសាងសង់អ៊ូរទូកជួសជុលទូក កាណូត និងនាវាគ្រប់ប្រភេទ

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ អនុគណៈកម្មាធិការវិនិយោគខេត្តព្រះសីហនុ ចុះពិនិត្យទីតាំងស្នើសុំសាងសង់អ៊ូរទូកជួសជុលទូក កាណូត និងនាវាគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ០៦៣ សជណ/អរប

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ០៦៣ សជណ/អរប របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឆ្លុះបញ្ចាំងលើការអនុវត្តការងារលើកកម្ពស់វិស័យសេវាសង្គមត្រីមាសទី៤ ឆ្នាំ២០២២។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង និងលើកកំពស់ប្រសិទ្ធិភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹង និងលើកកំពស់ប្រសិទ្ធិភាពក្នុងការគាំទ្រដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ទាំង ២៩ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោកវរនាវីឯក ប្រាម៉ូត ផូកហ្រីយ៉ាល់ (PRAMOD POKHRIYAL) មេបញ្ជាការនាវាឆ្មាំសមុទ្រឥណ្ឌា ICGS SAMUDRA PAHEREDAR ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោកវរនាវីឯក ប្រាម៉ូត ផូកហ្រីយ៉ាល់ (PRAMOD POKHRIYAL) មេបញ្ជាការនាវាឆ្មាំសមុទ្រឥណ្ឌា ICGS SAMUDRA PAHEREDAR ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការឆ្មាំ ល្បាត និង ការឆ្លើយតបទៅកាន់សកម្មភាពបំពុលនានានៅតាមឆ្នេរ និងផ្ទៃសមុទ្រ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត»

នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

សូមអានបន្ត....