ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោកវរនាវីឯក ប្រាម៉ូត ផូកហ្រីយ៉ាល់ (PRAMOD POKHRIYAL) មេបញ្ជាការនាវាឆ្មាំសមុទ្រឥណ្ឌា ICGS SAMUDRA PAHEREDAR ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការឆ្មាំ ល្បាត និង ការឆ្លើយតបទៅកាន់សកម្មភាពបំពុលនានានៅតាមឆ្នេរ និងផ្ទៃសមុទ្រ។
លោកអភិបាលក៏បានឆ្លៀតយកឱកាសនេះ ណែនាំអំពី សក្តានុពលភូមិសាស្ត្រ របស់ខេត្តព្រះសីហនុ ព្រមទាំងបានលើកឡើងពីការរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកិច្ចការគាំពារបរិស្ថានដែលរដ្ឋបាលខេត្តបាននឹងកំពុងបំពេញយ៉ាងសកម្ម។
បន្ថែមពីនេះ លោកអភិបាលរងបានរំលឹកអំពីអនុស្សាវរីយ៍នៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងឥណ្ឌាដែលបានចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជាផងដែរ។