ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងសេចក្តីណែនាំ​ ស្តីពីការអនុវត្តចលនាប្រឡងប្រណាំងឃុំ-សង្កាត់​ បម្រេីសេវាល្អ​ក្នុងខេត្តព្រះសីហនុ​

ព្រឹកថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០២២​ ឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីព្រាងសេចក្តីណែនាំ​ ស្តីពីការអនុវត្តចលនាប្រឡងប្រណាំងឃុំ-សង្កាត់​ បម្រេីសេវាល្អ​ក្នុងខេត្តព្រះសីហនុ​ ដែលធ្វើឡើងនៅសាលាក្រុងព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អភិបាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣

ព្រឹកថ្ងៃសៅរ៍ ៨កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកឆ្នាំ២០២២ ដោយមានការចូលរួមពីប្រធានគណ:កម្មការអន្តរក្រសួង លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់តំណែងអភិបាល នៃគណ:អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ

រសៀលថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់តំណែងអភិបាល នៃគណ:អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។តាមអនុក្រឹត្យលេខ ៦០៥អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្តីពីតែងតាំងមន្ត្រីរាជការ សម្រេចតែងតាំងលោក អ៉ី ធារិន ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ តាមអនុក្រឹត្យលេខ៦០៥អនក្រ.តត ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ចលោក សរ កក្កដា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកព្រៃនប់ ទៅជាអភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញ ស្តីអំពីឱកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ

កាលពីរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាវាគ្មិន និងធ្វើបទបង្ហាញ ស្តីអំពីឱកាសនៃការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងវេទិកាស្តីពីកាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅប្រទេសកម្ពុជា ក្នុងក្របខណ្ឌនៃកិចហចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់ (RCEP) ដែលរៀបចំដោយ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងសហការរៀបចំដោយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសមាគម Malaysia Retail Chain នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

សូមអានបន្ត....