ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិ​បាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់ សំរាប់ស៊ីហ្គេមឆ្នាំ២០២៣

រសៀល​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិ​បាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំកីឡាបាល់ទះលើឆ្នេរខ្សាច់ សំរាប់ស៊ីហ្គេមឆ្នាំ២០២៣ នៅពយជំទាវម៉ៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងឱកាសចុះពិនិត្យទីតាំង ទីលានប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំក្រុមការងារ

សូមអានបន្ត....

ឯកឧត្តម ម៉ៅ ថូរ៉ា លោក គង់ វិតាណៈ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិទី៣ លើកទី១ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុអាណត្តិទី៣ លើកទី១ នៅមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជីវក ពាណិជ្ជករក្នុងខេត្តព្រះសីហនុ ដែលបានចុះឈ្មោះបោះឆ្នោតសរុបចំនួន ៥១៨នាក់ ស្រី ២៣០នាក់។

សូមអានបន្ត....

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំសាលាខេត្តខេត្តព្រះសីហនុ។

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលប្រជុំសាលាខេត្តខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២

រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក លោក លោកស្រីជាមេឃុំ ចៅសង្កាត់ទាំង២៩ ក្នុងខេត្តព្រះសីហនុ។

សូមអានបន្ត....