ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោកវរនាវីឯក ប្រាម៉ូត ផូកហ្រីយ៉ាល់ (PRAMOD POKHRIYAL) មេបញ្ជាការនាវាឆ្មាំសមុទ្រឥណ្ឌា ICGS SAMUDRA PAHEREDAR ចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអនុញ្ញាតឱ្យលោកវរនាវីឯក ប្រាម៉ូត ផូកហ្រីយ៉ាល់ (PRAMOD POKHRIYAL) មេបញ្ជាការនាវាឆ្មាំសមុទ្រឥណ្ឌា ICGS SAMUDRA PAHEREDAR ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការឆ្មាំ ល្បាត និង ការឆ្លើយតបទៅកាន់សកម្មភាពបំពុលនានានៅតាមឆ្នេរ និងផ្ទៃសមុទ្រ។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត»

នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតលើកទី៤២ «បូកសរុបសមិទ្ធផលសុខាភិបាល រយៈពេល៥ឆ្នាំ (២០១៨-២០២២) និងទិសដៅឆ្នាំ២០២៣ និងឆ្នាំបន្ត» ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ។

សូមអានបន្ត....

លោកជំទាវ ឃុន រចនា និងឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សាឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣

នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សាឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំ២០២២-២០២៣ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីជានាយក នាយិកាសាលានៅទូទាំងខេត្តព្រះសីហនុ។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៥

ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី៤៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ។

សូមអានបន្ត....

រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ អញ្ជើញដឹកនាំក្រុមការងារជំនាញដាំដើមធ្លក នៅក្បែររង្វង់មូលព្រះថោងនាងនាគ។

រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ​សីហនុ អញ្ជើញដឹកនាំក្រុមការងារជំនាញដាំដើមធ្លក នៅក្បែររង្វង់មូលព្រះថោងនាងនាគ។

សូមអានបន្ត....