ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុ

រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុ មានដូចជា៖ សណ្ឋាគារសុខា សណ្ឋាគារឯករាជ្យ សណ្ឋាគារ និងកាស៊ីណូជីងប៉ី សណ្ឋាគារ និងកាស៊ីណូឃ្វីនកូ សណ្ឋាគារ និងកាស៊ីណូជីងប៉ី ភោជនីយដ្ឋានឆ្នេរមាស ភោជនីយដ្ឋាន Sea Side និងសណ្ឋាគារ និងការស៊ីណូណានហៃ សរុបចំនួន ៧៨៣នាក់ ស្រី ៣៥៥នាក់ មានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្កីជាមួយភ្នាក់ងារបំពេញបែប បទទំនិញចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ

រសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្កីជាមួយភ្នាក់ងារបំពេញបែប បទទំនិញចេញ-ចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១៤៦នាក់ នៅសណ្ឋាគារឆ្នេរថ្មី ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សេចក្តីជូនដំណឹងស្តីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឫប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សូមអានបន្ត....

លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំប្រតិភូកីឡាការិនីជ័យលាភីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចំនួន ២០៦នាក់ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំប្រតិភូកីឡាការិនីជ័យលាភីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចំនួន ២០៦នាក់ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ នៅពយឆ្នេរជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការធ្វើទស្សនកិច្ចនាពេលនេះ គឺជាការលើកទឹកចិត្តដល់កីឡាការិនីរបស់យើង ដែល

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ

រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ នៅភោជនីយដ្ឋាន ឡេង ទ្រី ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមតំណាងរាស្ត្រ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលស្រុកព្រៃនប់ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....