ព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដឹកនាំប្រតិភូកីឡាការិនីជ័យលាភីក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ចំនួន ២០៦នាក់ ធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ នៅពយឆ្នេរជំទាវម៉ៅ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកជំទាវ កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានឱ្យដឹងថា ការធ្វើទស្សនកិច្ចនាពេលនេះ គឺជាការលើកទឹកចិត្តដល់កីឡាការិនីរបស់យើង ដែលទទួលបានជ័យលាភីក្នុងការប្រកួតព្រឹត្តិការកីឡាប៉ារ៉ាហ្គេម និងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នារីរបស់យើងទទួលបានមេដាយច្រើន នេះជាការខិតខំប្រឹងប្រែង ទទួលបានកត្យានុភាពដ៏មហិមាជូនជាតិ មាតុភូមិលើវិស័យកីឡា ក្នុងនាមជាប្រធានគណៈកម្មការកីឡា ហើយអ្វីដែលយើងធ្វើបាននាថ្ងៃនេះ ដោយមានការជួយទំនុកបំរុងយកចិត្តទុកដាក់ពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលបានផ្តល់ទីកន្លែង និងបានជួយសម្របសម្រួលកិច្ចការមួយចំនួន ហើយយើងក៏បានការគាំទ្រពីក្រុមហ៊ុន Fordផងដែរ តំណាងឱ្យគណៈកម្មការកីឡាការិនីទាំងអស់សូមថ្លែងអំណគុណឯកឧត្តម អភិបាលខេត្តព្រះសីហនុ ក្នុងការឱ្យតម្លៃដល់កីឡាការិនីរបស់យើងនាពេលនេះ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីនុ បានអញ្ជើញទទួលស្វាគមន៍ប្រតិភូកីឡាការិនីមកកាន់ខេត្តព្រះសីហនុ ហើយការជួបជុំនាពេលនេះ ក្នុងនាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋខេត្តព្រះសីហនុ មានមោទនភាពជាមួយកីឡាការិនីរបស់យើង ដែលបានខិតខំប្រឹងប្រែងយកកិត្តិយសជូនជាតិ ហើយអន្តរជាតិមានការភ្ញាក់ផ្អើល ចាប់អារម្មណ៍យ៉ាងខ្លាំងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ ទទួលបានជោគជ័យធ្វើឱ្យស្មារតីជាតិមានការប្រែប្រួល និងធ្វើឱ្យមតិជាតិ អន្តរជាតិទទទួលស្គាល់ថា កម្ពជាបានខិតខំទាំងថ្នាក់ដឹកនាំ និងកីឡាកររបស់យើងក្នុងការប្រកួតកីឡាស៊ីហ្គេម ហើយការចូលទស្សនាដោយមិនយកប្រាក់ថែមទាំងដោះស្រាយកាស្នាក់នៅ ហូបចុកថែមទៀតផង ពិតហើយកម្ពុជាធ្លាប់ចូលរួមប្រកួតកីឡាស៊ីហ្គេមជាច្រើននៅបណ្តាប្រទស ហើយនេះជាប្រវត្តិសាស្ត្រដែលកីឡារបស់យើងទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ ច្រើន ហើយអារម្មណ៍របស់ប្រជាពលរដ្ឋ យុវជនមានការចាប់អាម្មណ៍លើវិស័យកីឡា ដែលយើងមានកិត្តិយស សេចក្តីថ្លៃថ្នូរជំរុញកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការទាក់ទាញជនបរទេសស្គាល់ពីកម្ពុជា មានឱកាសចាប់យកធ្វើការវិនិយោគ និងទេសចរណ៍នៅកម្ពុជា ស្តែងចេញពីការរៀបចំព្រឹតិ្តការណ៍កីឡាស៊ីហ្គេមនាពេលកន្លងមក ពិសេសក្មួយស្រី ប៊ូ សំណាង បានធ្វើឱ្យមតិជាតិ អន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទោះបីក្មួយស្រីមិនបានទទួលមេដាយក៏ពិតមែន តែក្មួយស្រីបានបំពេញភារកិច្ចរហូតដល់ទីបញ្ចប់ ថ្ងៃនេះប្រតិភូកីឡាការិនីរបស់យើងបានមកធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ អ្វីដែលយើងចាប់អារម្មណ៍ការជួបជុំនៅឆ្នេរជំទាវម៉ៅ ព្រោះនៅទីនេះបានរៀបចំការប្រកួតបាល់ទះលើឆ្នេរខ្សាច់ ដែលរដ្ឋបាលខេត្តរៀបចំឱ្យសហព័ន្ធកីឡារៀបចំការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់នៅទីនេះ ម្យ៉ាងទៀតបងប្អូនមិនដែលស្គាល់ទីនេះកាលពីពេលមុន។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា សម្តេចតេជោបានផ្តល់កញ្ចប់ថវិកាធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ ដើម្បីជាការតភ្ជាប់បើកលំហរឆ្នេរសាធារណឱ្យបានច្រើន ដោយសារពីមុននៅទីនេះអត់មានផ្លូវ ស្របពេលដែលរាជរដ្ឋាភិបាលធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ យើងធ្វើការពង្រីកការកសាងមកកាន់ទីនេះ និងការតភ្ជាប់ពីព្រលានយន្តហោះមកកាន់ទីនេះ ដោយសាពីពេលមុនការមកទីនេះមានហានិភ័យ (គឺផ្លូវ) យើងខិតខំអភិវឌ្ឍផ្លូវឱ្យមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងបើកលំហរសាធរណឆ្នេរសមុទ្រឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត ក្នុងចំណោមឆ្នេរទាំងអស់ក្នុងខេត្តព្រះសីហនុ មានតែឆ្នេរនេះ ដែលធំជាងគេ មានផ្ទៃដីជាង ១០ហិកតា សម្រាប់ភ្ញៀវមកលេងកម្សាន្ត និងមិនមានការរំខានដល់ទេសចរណ៍គ្រួសារ ហើយរាល់ប្រតិភូភាគច្រើនមកកន្លែងនេះ ហើយរដ្ឋបាលខេត្ត សូមស្វាគមន៍គ្រប់ប្រតិភូ និងភ្ញៀវជាលក្ខណៈគ្រួសារអាចមកបោះតង់បាន និងមានបន្ទប់ទឹកសាធារណថែមទៀតផង។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាឧបត្ថម្ភជូនកីឡាការិនីចំនួន ២០៦នាក់ ក្នុងម្នាក់ថវិកា ១០ម៉ឺនរៀល។