រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិក និយោជិត ដែលកំពុងបម្រើការងារនៅតាមសណ្ឋាគារ និងភោជនីយដ្ឋានក្នុងក្រុងព្រះសីហនុ មានដូចជា៖ សណ្ឋាគារសុខា សណ្ឋាគារឯករាជ្យ សណ្ឋាគារ និងកាស៊ីណូជីងប៉ី សណ្ឋាគារ និងកាស៊ីណូឃ្វីនកូ សណ្ឋាគារ និងកាស៊ីណូជីងប៉ី ភោជនីយដ្ឋានឆ្នេរមាស ភោជនីយដ្ឋាន Sea Side និងសណ្ឋាគារ និងការស៊ីណូណានហៃ សរុបចំនួន ៧៨៣នាក់ ស្រី ៣៥៥នាក់ មានការចូលរួមពីអ្នកតំណាងរាស្ត្រខេត្តព្រះសីហនុ លោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹងរលឹកពីសម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងសកម្មភាពកម្ពុជា រៀបចំការបោះឆ្នោតនីតិកាលទី៧ ជិតមកដល់។ ប្រទេសកម្ពុជាមានការអភិវឌ្ឍចាប់ពីកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង មានសុខសន្តិភាព និងអភិវឌ្ឍលើច្រើនវិស័យ សមិទ្ធផល និងកេរឈ្មោះរបស់កម្ពុជាបានល្បីសុះសាយលើពិពភលោក ដោយសារតែមានការញុះញង់ធ្វើរដ្ឋប្រហានៅឆ្នាំ១៩៧០ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលបង្កវិនាសសកម្មជាបន្តបន្ទាប់។ រហូតរំដោះឆ្នាំ១៩៧៩ សង្គ្រាមមិនទាន់បានបញ្ចប់នោះទេ សម្តេចតេជោ បានរៀបចំកិច្ចចរចាទីក្រុងប៉ារីសរកសន្តិភាព នាំយកលទ្ធិប្រជាធិបតេយ្យ គឺការបោះឆ្នោត យើងបានលះបង់អាយុជីវិតប្រជាពលររដ្ឋអស់រាប់លាននាក់។ ហើយកម្ពុជាបានធ្វើការបោះឆ្នោតបង្កើតរដ្ឋធម្មនុញ្ញ ៥ឆ្នាំបោះឆ្នោតម្តង យើងបានឆ្លងកាត់ការបោះឆ្នោត ៦ដងរួចមកហើយ និងនៅថ្ងៃទី២៣ ខែកក្កដា ២០២៣ខាងមុខកម្ពុជា កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ទន្ទឹមនោះសម្តេចតេជោ បានដាក់ចេញគោលនយោបាយឈ្នះឈ្នះ ដើម្បីបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាពពេញលេញផ្ទៃប្រទេស ការអភិវឌ្ឍប្រទេសមានការរីកចម្រើនរហូតមកដល់សពថ្ងៃនេះ នេះជាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាពធ្វើឱ្យបរិយាកាសសង្គមបានល្អ ប្រទេសជាតិមានការអភិវឌ្ឍទាក់ទាញអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ធ្វើឱ្យប្រទេសរបស់យើងមានការលូតលាស់បង្កើតការងារប្រាក់ចំណូល នេះជាផល នៃសុខសន្តិភាព។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញននូវគោលនយោបាយរបបសន្តិសុខសង្គម ដូច្នេះក្រុមហ៊ុន រោងចក្រ សហគ្រាសដែលបានចុះបញ្ជីធ្វើបណ្ណ ប.ស.ស មានចំនួន ៧៦,០០០នាក់ ហើយនៅមានរោងចក្រ សហគ្រាសមួយចំនួនមិនទាន់បានចុះបញ្ជីធ្វើបណ្ណ ប.ស.ស ហើយបុគ្គលិក និយោជិតរបស់យើងអាចស្រូបលុយប្រមាណ ២០លានដុល្លាក្នុងមួយខែ ព្រោះបណ្ណការងារវាមានអត្ថប្រយោជន៍ ថែទាំសុខភាព និងគ្រោះថ្នាក់ការងារ ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញប្រាក់សោធននិវត្តជូនបុគ្គលិក និយោជិត កម្មករ ដែលកំពុងបំរើការងារនៅតាមរោងចក្រ សហគ្រាសហើយប្រាក់សោធននិវត្តនេះទៀតសោត គឺអាស្រ័យទៅតាមអតីតភាពការងារបើយើងធ្វើការបានច្រើនឆ្នាំ ការទទួលប្រាក់សោធននិវត្តក៏បានច្រើន នេះផ្សាភ្ជាប់ពីលទ្ធផលនៃការបោះឆ្នោតស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។ សង្ឃឹមថា បងប្អូននឹងទៅចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ធ្វើជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភជូនបុគ្គលិក និយោជិតដែលបានចូលរួមសរុបចំនួន ៧៨៣នាក់ ក្នុងម្នាក់ទទួលបាន ៥ម៉ឺនរៀល។