ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡាងឆាង

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡាងឆាង ក្រោមប្រធានបទ “ទន្លេរួម និងអនាគតរួម” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សូមអានបន្ត....

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣» នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាល័យក្រុងបានចូលរួមផងដែរ។

សូមអានបន្ត....

ឯកឧត្តម ឧត្តមសេនីយឯក យឿង សុខុន និងឯកឧត្តម គួច ចំរើន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹង សមត្ថភាពយោធាប្រចាំឆ្នាំ២០២៣ដល់នាយទាហាន នាយទាហានរង និងពលទាហាន

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គហ្វឹកហ្វឺន បំប៉នពង្រឹង សមត្ថភាពយោធាប្រចាំឆ្នាំ២០២៣ដល់នាយទាហាន នាយទាហានរង និងពលទាហាន របស់តំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ពិធីនេះប្រារព្វធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងព្រះសីហនុ ដោយមានសិក្ខាកាមចូលរួមចំនួន១០០នាក់។

សូមអានបន្ត....

សូមអរគុណ លោក ធូ ឆៃលុយ មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប្រជានេសាទទី១ ដែលបានមកចុះបញ្ជីសម្គាល់នាវានេសាទ

សូមអរគុណ លោក ធូ ឆៃលុយ មានអាស័យដ្ឋានបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ជាប្រជានេសាទទី១ ដែលបានមកចុះបញ្ជីសម្គាល់នាវានេសាទ និងសៀវភៅត្រួតពិនិត្យបច្ចេកទេសទូកនេសាទ(ឆៀក)នៅអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុ ហើយបានមកទទួលប័ណ្ណសម្គាល់នាវា និងសៀវភៅត្រួតពិនិត្យបច្ចេកទេសទូកនេសាទ(ឆៀក) ដើម្បីទៅប្រើប្រាស់តាមតម្រូវការរួចហើយ។ សូមជូនពរលោក ធូ ឆៃលុយ មានសុខភាពល្អ និងប្រកបអាជីវកម្មដោយទទួលបានផលនេសាទច្រើន។

សូមអានបន្ត....

ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន និងលោកជំទាវ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក នូចាន់ សារឿន

នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក នូចាន់ សារឿន ដែលទទួលមរណភាពដោយរោគាពាធ នៅគេហដ្ឋាន នៃសពស្ថិតនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ។

សូមអានបន្ត....