Home / ព័ត៌មានទូទៅ / ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣

ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «តាំងពិព័រណ៍ស្នាដៃសិស្សគម្រោងមគ្គុទេសក៏អាជីព និងការផ្តល់ប្រឹក្សា (CGC) ស្នាដៃ STEM ក្លឹបសិក្សា គីមីវិទ្យា ផែនដីវិទ្យា ជីវវិទ្យា និងស្នាដៃបង្កើតតាមគំនិតថ្មី ឆ្នាំសិក្សា២០២២-២០២៣» នៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសក្រុងព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាល័យក្រុងបានចូលរួមផងដែរ។

ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះប្អូនៗសិស្សានុសិស្ស ដែលបានខិតខំច្នៃប្រឌិតបង្កើតស្នាដៃតាមគំនិតថ្មីទៅតាមមុខវិជ្ជារៀងៗខ្លួន និងអរគុណដល់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ដែលបានរៀបចំកម្មវិធីពិព័រណ៍ស្នាដៃសិស្សនេះឡើង ក្នុងគោលបំណង បណ្ដុះគំនិតដល់សិស្សឱ្យចេះបង្កើតស្នាដៃដែលជាសមិទ្ធផល( STEAM )ការសិក្សាផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅតាមបែបច្ចេកវិជ្ជាឌីជីថល។ ការបណ្ដុះគំនិតឱ្យសិស្សចេះធ្វើការជាក្រុម ចេះសាមគ្គីគ្នា ចេះពិភាក្សាគ្នារុករកបង្កើតអ្វីដែលថ្មីចេះច្នៃប្រឌិត និងចេះដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងចំពោះមុខ ហើយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះដែរយុវជន គឺជាធនធានមួយដ៏មានសារៈសំខាន់មិនអាចខ្វះបាន សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចំរើន និងមានភាពរឹងមាំដូចនេះយុវជនត្រូវតែមានភាពសកម្ម និងមានសេចក្តីក្លាហាន ព្រោះយុវជនមានឱកាសច្រើន និងមានអនាគតវែងឆ្ងាយ។
ក្នុងឱកាសនោះឯកឧត្តម អភិបាលរងខេត្ត ក៏បានបញ្ជាក់បន្ថែមថា យុវជន គឺជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេន្ត និងជាអ្នកថែរក្សាសមិទ្ធផលរបស់ប្រទេសជាតិដែលអ្នកដឹកនាំជំនាន់មុនបានបន្សល់ទុក។ ដូចនេះពេលវេលារបស់យុវជនគឺត្រូវស្រូបយកចំណេះដឹងឱ្យបានច្រើន ត្រូវចេះទាញយកបទពិសោធន៍ល្អៗពីថ្នាក់ដឹកនាំដើម្បីជាគ្រឹះ សម្រាប់បន្តចូលរួម និងដឹកនាំប្រទេសជាតិឱ្យបានគង់វង្ស និងរីកចំរើន។ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ដើម្បីសម្រេចបានចក្ខុវិស័យនេះ នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានកំណត់យកអទិភាពគន្លឹះ ៥ គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងច្ចេកវិទ្យា» ជាពិសេសគឺ«បច្ចេកវិទ្យាឌីជីថល»។ ក្នុងន័យនេះដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលក៏បានផ្តោតលើអទិភាពនៃការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព និងជំនាញខ្ពស់ ដោយផ្តោតលើការពង្រឹងអភិបាលកិច្ច នៃការគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា ការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលគ្រប់គម្រិត ការបង្កើនគុណភាពនិងការចូលរៀនមុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (STEAM)និងការពង្រឹងការអប់រំកាយ និងកីឡា៕