ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបើកកម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសតាមដងទន្លេមេគង្គ-ឡាងឆាង ក្រោមប្រធានបទ “ទន្លេរួម និងអនាគតរួម” ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។