ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សូមអានបន្ត....

ឯកឧត្តម សាយ សំអាល់ ឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីរាជការ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរសជន និងពុទ្ធបរិស័ទក្នុងខេត្តព្រះសីហនុ ចូលរួមប្រគេនទៀនចំណាំព្រះវស្សា ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តនានាក្នុងខេត្តព្រះសីហនុ ចំនួន ៤១វត្ត សម្រាប់ទ្រទ្រង់ដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្តក្នុងខេត្តព្រះសីហនុ នាឱកាសចូលព្រះវស្សារយៈពេល ៣ខែ កម្មវិធីនេះបានប្រារព្ធធ្វើនៅមជ្ឈមណ្ឌលវិបស្សនាធុរៈ គីរីនាគវ័ន ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមអានបន្ត....

នៅសណ្ឋាគារខែមរះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមកពីសហរដ្ឋអាមេរិក

នារាត្រីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារខែមរះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍ជាមួយលោកព្រឹទ្ធាចារ្យ ម៉ក់ ហឺន អ្នកវិភាគបញ្ហាសង្គមមកពីសហរដ្ឋអាមេរិក និងក្រុមការងារក្នុងឱកាសលោកព្រឹទ្ធាចារ្យអញ្ជើញមកទស្សនកិច្ចជាលើកទី២នៅខេត្តព្រះសីហនុ។

សូមអានបន្ត....