ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីពិធីពិព័រណ៍ពាណិជ្ជកម្ម និងធុរៈកិច្ចកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមកម្មវិធីពិធីពិព័រណ៍ពាណិជ្ជកម្ម និងធុរៈកិច្ចកម្ពុជា ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្រោមអធិបតីភាព ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអភិបាលក្រុងឡុងប៊ិច

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដង្ហែបុណ្យកឋិនទានសាមគ្គីឆ្ពោះទៅកាន់វត្តគីរីជលសាកោះរ៉ុង

ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំដង្ហែបុណ្យកឋិនទានសាមគ្គីឆ្ពោះទៅកាន់វត្តគីរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។កម្មវិធីបុណ្យអង្គកឋិនទានបានរៀបចំដង្ហែប្រទាក់សិនចំនួន៣ ជុំព្រះវិហាចាស់ហើយ ក៏បានចូលទៅសាលាឆាន់ ដើម្បីពិធីសូត្រមន្តវេប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សានៅវត្តគីរីជលសាកោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុតាមប្រពៃណីព្រះពុទ្ធសាសនា។

សូមអានបន្ត....

គណៈប្រតិភូខេត្តព្រះសីហនុដឹកនាំដោយ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ចូលរួមសិក្ខាសាលា ស្តីពីការដឹកជញ្ជូនចិន-កម្ពុជា ប្រកបដោយទេពកោសល្យខ្ពស់ ក្រោមប្រធានបទ«ការសាងសង់ និងការអភិវឌ្ឍផ្នែកដឹកជញ្ជូនឌីជីថល» នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣

សេចក្តីជូនដំណឹង ស្តីពីការផ្តល់ព័ត៌មានជូនអតិថិជនដែលបានទិញផ្ទះនៅក្នុងគម្រោងបុរី វី អាយ ភី ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបន្តអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ

សេចក្តីជូនដំណឹង ស្តីពីការផ្តល់ព័ត៌មានជូនអតិថិជនដែលបានទិញផ្ទះនៅក្នុងគម្រោងបុរី វី អាយ ភី ខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងការបន្តអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ

សូមអានបន្ត....

រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារ កោះរ៉ុង

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារ កោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ បុណ្យកឋិនទាន បានរៀបចំក្រុងពាលី នមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅគេហដ្ឋានឯកឧត្តមអភិបាលខេត្ត ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមទំនៀមទំលាប់ប្រពៃណី។

សូមអានបន្ត....