Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារ កោះរ៉ុង

រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារ កោះរ៉ុង

រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យអង្គកឋិនទានសាមគ្គី ដង្ហែទៅកាន់វត្តគិរីជលសារ កោះរ៉ុង ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បុណ្យកឋិនទាន បានរៀបចំក្រុងពាលី នមស្សការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅគេហដ្ឋានឯកឧត្តមអភិបាលខេត្ត ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមទំនៀមទំលាប់ប្រពៃណី។