ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់មតិយោបល់ លើសេចក្តីព្រាងជាភាសាខ្មែរ នៃផែនការសកម្មភាព និង ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាសមាជិកក្រុមការងារបច្ចេកទេសអន្តរក្រសួង សម្របសម្រួលការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (ក.ប.ស.ផ.) បានតំណាងឯកឧត្តមអភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់មតិយោបល់ លើសេចក្តីព្រាងជាភាសាខ្មែរ នៃផែនការសកម្មភាព និង ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាង ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ សរុប ៣៧រូប

សូមអានបន្ត....

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ ស្តីពីការបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បាន ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងឯកឧត្តមអភិបាល ដឹកនាំតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធទទួលជួបសំដែងការគួរសម និងពិភាក្សាការងារពាណិជ្ជកម្ម និងវិនិយោគជាមួយគណៈប្រតិភូក្លឹបសហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ដែលដឹកនាំដោយលោក Zhan Tin (ចាន់ ធីន) អគ្គលេខាធិការរងក្លឹប នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ​ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញ​ចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។

សូមអានបន្ត....

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៤ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត និងឯកឧត្តម គួច ចំរើន

ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ស្មារតីថ្ងៃជ័យជំនះ ៧មករា ១៩៧៩-២០២៤ ក្រោមអធិបតីភាពឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្រុមយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ។

សូមអានបន្ត....