ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង

នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ០២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមអានបន្ត....

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបុរេលក្ខណៈសម្បត្តិអ្នកទទួលការ សម្រាប់ការចូលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ខេត្តព្រះសីហនុ ឆ្នាំ២០២៤

រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបុរេលក្ខណៈសម្បត្តិអ្នកទទួលការ សម្រាប់ការចូលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកនាយកទីចាត់ផែនការ និងវិនិយោគ ប្រធាន អនុប្រធានការិយាល័យសាលាខេត្ត និងមេឃុំ ចៅសង្កាត់។

សូមអានបន្ត....

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តលាវនីញដឹកនាំដោយលោក Yu Yanliang

រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តលាវនីញដឹកនាំដោយលោក Yu Yanliang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនខេត្តលាវនីញ នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

ពិធីប្រកាសចូលកាន់មុខតំណែងអាណត្តិទី២ របស់សមាគមនសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពិធីប្រកាសចូលកាន់មុខតំណែងអាណត្តិទី២ របស់សមាគមនសភាពាណិជ្ជកម្មកម្ពុជា-ចិន នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកស្រី ទីប្រឹក្សាសេដ្ឋកិច្ច នៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងសមាជិក សមាជិកា សមាគមចិន-កម្ពុជា

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានតំណាងរដ្ឋបាលខេត្តអញ្ជើញចូលរួម ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅទីស្ដីការក្រសួងបរិស្ថាន។

សូមអានបន្ត....