រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការបុរេលក្ខណៈសម្បត្តិអ្នកទទួលការ សម្រាប់ការចូលដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោកនាយកទីចាត់ផែនការ និងវិនិយោគ ប្រធាន អនុប្រធានការិយាល័យសាលាខេត្ត និងមេឃុំ ចៅសង្កាត់។