ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ របស់លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ

នៅរសៀលថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មានការចូលរួមពីលោក លោកស្រីជាមេឃុំ ចៅសង្កាត់ ជំទប់ទី១ និងទី២ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ។

សូមអានបន្ត....

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៥ ដែលមានការចូលពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត

នាព្រឹកថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និង ឯកឧត្តម គួច ចំរេីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បេីកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ លើកទី១៥ ដែលមានការចូលពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលសាលាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក នាយកទីចាត់ការ ប្រធានអង្គភាព និងការិយាល័យចំណុះសាលាខេត្តព្រះសីហនុផងដែរ។

សូមអានបន្ត....

កិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញ

រសៀលថ្ងៃចន្ទ ៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំស្ដីពីការបើកដំណើរការសាលារៀនឡើងវិញដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ និងមន្ត្រីអប់រំ ។

សូមអានបន្ត....

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ

ព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការស្ថាបនាផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងព្រះសីហនុ មន្ទីរ អង្គភាព និងក្រុមហ៊ុនសាងសង់ផ្លូវផងដែរ។

សូមអានបន្ត....