នៅរសៀលថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ មានការចូលរួមពីលោក លោកស្រីជាមេឃុំ ចៅសង្កាត់ ជំទប់ទី១ និងទី២ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាវគ្គបណ្ដុះបណ្ដាលមានគោលបំណងឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ បំពេញការងារស្របតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា និងជំរុញការបំពេញការងារតាមអាណត្តិរបស់ក្រុមប្រឹក្សាឃុំ- សង្កាត់ប្រកបដោយប្រសិទ្ធភាព សំដៅឆ្លើយតបទៅនឹងសេច ក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាអង្គតំណាងឱ្យប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់របស់ខ្លួន ហើយបេសកកម្មបម្រើផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់ និងជាភ្នាក់ងារតំណាងរដ្ឋ ។
លោក ម៉ាង ស៊ីណេត បានបន្តថា ចាប់ពីឆ្នាំ២០០២មកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហវិមជ្ឈការដំណើរការរយៈពេល ១៨ឆ្នាំរួចមកហើយ ។ ក្រុមប្រឹក្សាឃុំ-សង្កាត់ត្រូវអភិវឌ្ឍសមត្ថភាពខ្លួនជាបន្តបន្ទាប់ ពិសេសអនុវត្តន៍តាមអភិក្រមទាំង៥ របស់សម្ដេចតេជោ គឺ “ឆ្លុះកញ្ចក់ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ។ វគ្គបណ្ដុះបណ្ដាលនេះជាធាតុចូលបន្ថែមទៀតក្នុងការបំពេញតួនាទី និងមុខងាររបស់ក្រុម ប្រឹក្សាឃុំ-សង្កាត់ទទួលបានជោគជ័យថ្មីៗថែមទៀត ៕