ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ការអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់

រសៀលថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់ នៅទីតាំងផ្ទះសំណាក់មួយកន្លែង ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលជនជាតិវៀតណាមចំនួន០៣នាក់ បានស្នាក់នៅ ដោយពួកគាត់មានការឡើងកំដៅខ្លាំង ហើយត្រូវបានក្រុមគ្រូពេទ្យយកសំណាក ក្នុងនោះអ្នកពាក់ព័ន្ធជាជនជាតិខ្មែរចំនួន០៣នាក់ទៀតដែលជាម្ចាស់ផ្ទះសំណាក់ ក៏ត្រូវបានយកសំណាកផងដែរ ដោយឡែកផ្ទះសំណាក់នេះត្រូវបានហ៊ុំព័ទ្ធទុកធ្វើជាចត្តាឡីស័កជាបណ្តោះអាសន្នសិន។ ជាមួយគ្នានេះដែរ អាជ្ញាធរក៏បានណែនាំឱ្យក្រុមគ្រួសាររបស់ម្ចាស់ផ្ទះសំណាក់ដែលស្នាក់នៅផ្ទះផ្សេងមួយកន្លែងទៀត ត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះ និងតាមដានសុខភាពរយ:ពេល១៤ ថ្ងៃផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ជម្រាបមក ម្ចាស់ផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ស្ថិតនៅវិថីអូត្រេះ ភូមិ៦ សង្កាត់លេខ៤

សេចក្តីជូនដំណឹង ជម្រាបមក ម្ចាស់ផ្ទះជួលនៅជាប់ និងនៅពីក្រោយក្រុមហ៊ុនផលិតស្លាកយីហោហ័រស៊ីន ស្ថិតនៅវិថីអូត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

សូមអានបន្ត....

ការចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុដើម្បីប្រើប្រាស់ធ្វើជាទីកន្លែងរៀបចំសម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩

ព្រឹកថ្ងៃសៅរ៍ ៨រោជ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យទីតាំងសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ធ្វើជាទីកន្លែងរៀបចំសម្រាប់ការចាក់វ៉ាក់សាំង ការពារកូវីដ-១៩ អមដំណើរដោយលោកអភិបាលរងខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ និង អង្គភាពពាក់ព័ន្ធ។

សូមអានបន្ត....

អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០២១

គិតត្រឹមម៉ោង០៧:៣០ នាទីព្រឹក ថ្ងៃទី០៦ ខែមីនា​ ឆ្នាំ២០២១​ អ្នកវិជ្ជមានវីរុសកូវីដ-១៩​ នៅខេត្តព្រះសីហនុ មានចំនួនសរុប ៩៥ នាក់ ។

សូមអានបន្ត....

ការយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤

រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបសារធាណៈជនជ្រាបថា៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិន អាយុ ៣១ឆ្នាំ ស្នាក់នៅសណ្ឋាគារ ឡាយអឺងហាយ (ម្តុំតោពីរ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....