ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

សេចក្តីជូនដំណឹង ស្តីពីការផ្តល់ដីឡូត៍សម្បទានសង្គមកិច្ចវគ្គទី១ដល់ប្រជាពលរដ្ឋរស់នៅ និងអាស្រ័យផលលើអូរ-ប្រឡាយចំនួន១៨១ គ្រួសារដែលមានសំណង់គ្រប់ប្រភេទរងផលប៉ះពាល់ទាំងស្រុងពីគម្រោងស្តារអូរ-ប្រឡាយនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមអានបន្ត....

សេចក្តីជូនដំណឹង ស្តីពី ការជំរុញដល់រដ្ឋបាលឃុំ សង្កាត់ ចូលរួមអនុវត្តវិធានការឆ្លើយតបទៅនឹងគ្រោះអាសន្នពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ

សូមអានបន្ត....

កិច្ចប្រជុំពិភាក្សាការរួមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ដែលដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ

ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាការរួមយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី សណ្តាប់ធ្នាប់សាធារណៈ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ ផងដែរ ។

សូមអានបន្ត....

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាស ទី១ ឆ្នាំ២០២០របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ

ព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារប្រចាំឆមាស ទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តព្រះសីហនុ ។

សូមអានបន្ត....

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅសាលាខេត្តព្រះសីហនុ

នារសៀលថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍នៅសាលាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត។

សូមអានបន្ត....