ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា

នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា (CEMIS)/ ប្រព័ន្ធព័ត៌មាននិងការគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត (ISDS) ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអនុវត្តន៍គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ

សូមអានបន្ត....

ឯកឧត្តម​ ទិត​ ចន្ថា នឹងឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយសូចនាករគន្លឹះ​ និងស្ថិតិទេសចរណ៍ផ្លូវការ

ព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤​ ខែមករា​ ឆ្នាំ២០២២​ ឯកឧត្តម​ ទិត​ ចន្ថា​ រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍​ នឹងឯកឧត្តម​ ម៉ាង​ សុីណេត​ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយសូចនាករគន្លឹះ​ និងស្ថិតិទេសចរណ៍ផ្លូវការដែលបានចាត់តាំងដែលវិស័យទេសចរណ៍សម្រេចបានឆ្នាំ២០២១​។

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីចាត់ការ និងអគារស្នាក់នៅផ្នែកសឹករងបរសេដ្ឋ ព្រមទាំងសមិទ្ធផលនានា

ព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីចាត់ការ និងអគារស្នាក់នៅផ្នែកសឹករងបរសេដ្ឋ ព្រមទាំងសមិទ្ធផលនានា របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកង

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងលោកវេជ្ជ. ហ៊ុយ រ៉េកុល ដឹកនាំកិច្ចប្រជុំបច្ចុប្បន្នភាពស្ថានភាពជំងឺគ្រុនចាញ់ ខេត្តព្រះសីហនុ

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ខេត្តព្រះសីហនុ និងលោកវេជ្ជ. ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ដ្រ ដឹកនាំកិច្ចប្រជុំបច្ចុប្បន្នភាពស្ថានភាពជំងឺគ្រុនចាញ់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ។

សូមអានបន្ត....

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារបន្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ

ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅសកម្មភាពការងារបន្តឆ្នាំ២០២២ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយ

សូមអានបន្ត....