នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានចូលរួមក្នុងពិធីបើកកិច្ចពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធស្ដីពីប្រព័ន្ធគ្រប់គ្រងព័ត៌មានបរិស្ថានកម្ពុជា (CEMIS)/ ប្រព័ន្ធព័ត៌មាននិងការគាំទ្រដល់ការធ្វើសេចក្តីសម្រេចចិត្ត (ISDS) ក្រោមអធិបតីភាព ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារអនុវត្តន៍គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូសហការ នៅខេត្តព្រះសីហនុ។