ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម ថោង ខុន អញ្ជើញចូលរួមបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

យប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ និងជាប្រធានវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF 2022) អញ្ជើញចូលរួមបិទវេទិការទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ និងប្រគល់ស្លាកវេទិកាទេសចរណ៍អាស៊ាន ឱ្យទៅសាធារណរដ្ឋឥណ្ឌូនេស៊ី Salahudin Uno រដ្ឋ

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អភិបាល បានអញ្ជើញធ្វើដំណើរទស្សនកិច្ចតាមរយៈអ៊ូរប័រល្បឿនលឿន ទៅកាន់តំបន់តារាសាគរ ខេត្តកោះកុង

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ គណៈប្រតិភូវេទិកាទេសចរណ៍អាស៊ាន ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិកាទេសចរណ៍អាស៊ាន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញធ្វើដំណើរទស្សនកិច្ចតាមរយៈអ៊ូរប័រល្បឿនលឿន ទៅកាន់តំបន់តារាសាគរ ខេត្តកោះកុង ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតវាយកូនហ្គោលរបស់រដ្ឋមន្ត្រី

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ ពីឯកឧត្តម ថោង ខុន

សូមអបអរសាទរ ខេត្តព្រះសីហនុ ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ នៃវេទិកាទេសចរណ៍អាស៊ាន ២០២២ រសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការ

សូមអានបន្ត....

ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក និងប្រតិភូអមដំណើរ បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ

រសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ប៊្រុយណូ បូដា អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក និងប្រតិភូអមដំណើរ បានចូលជួបសំដែងការគួរសមជាមួយ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ។

សូមអានបន្ត....

ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ ដែលរៀបចំដោយបណ្តាញសារពត៌មាន BBC ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំវេទិការទេសចរណ៍អាស៊ាន និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមពិសារអាហារថ្ងៃត្រង់ ដែលរៀបចំដោយបណ្តាញសារពត៌មាន BBC ក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) សណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ។

សូមអានបន្ត....