សំណង់អគារមន្ទីរពិសោធន៍វេជ្ជសាស្រ្ត ដែលកំពុងដំណើរការសាងសង់ មានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពិសោធន៍វេជ្ជសាស្រ្តនេះ ត្រូវបានបំពាក់ដោយម៉ាស៊ីនពិនិត្យវិភាគ និងបរិក្ខារវេជ្ជសាស្ត្រទំនើបៗ ជួយសម្រួលក្នុងការពិនិត្យ វិភាគជំងឺទូទៅ ពិសេសជំងឺឆ្លងដូចជាជំងឺកូវីដ-១៩ ជាដើម។ ទន្ទឹមនេះរាជរដ្ឋាភិបាល បាន និងកំពុងសិក្សាគម្រោងស្ថាបនាអគារមន្ទីរពេទ្យធំ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងស្របតាមការរីកចម្រើនរបស់ខេត្តព្រះសីហនុផងដែរ។
សូមអានបន្ត....ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ
ព័ត៌មានទូទៅ
ការបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ
នៅព្រឹកថ្ងៃពុធ ២រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អមដំណើរដោយឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកឱ្យដំណើរការ ការអ៊ុតបេទីម លើផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ និងពិនិត្យមើលសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទៀតនៃផ្លូវទាំងនេះ។ ក្នុងដំណេីរចុះពិនិត្យការអ៊ុតបេទីមនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងប្រតិភូអមដំណើរ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងពេលដែលជម្ងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅក្នុងសហគមន៍។
សូមអានបន្ត....គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤
គម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានទទឹង៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។ ផែនការស្ថាបនា ផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត ក្នុងគោលបំណងធំៗ ចំនួន៤៖ -អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ -លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ -លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន -លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។ ដើម្បីដំណើរការគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)នេះទទួលបានជោគជ័យ រដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឲ្យរដ្ឋបាលខេត្តធ្វើការ ស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត។ តើបងប្អូនប្រជាពលរដ្ឋ និងយុវជនគ្រប់ស្រទាប់វណ្ណៈ គាំទ្ររដ្ឋបាលខេត្តក្នុងការស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០) ដែល ស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីជាផលប្រយោជន៍សាធារណៈដែរឬទេ? ការគាំទ្រ និងការលើកទឹកចិត្តពី បងប្អូន នឹងធ្វើឱ្យគម្រោងនេះដំណើរការបានជោគជ័យ។
សូមអានបន្ត....កិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក
រសៀលថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំសម្របសម្រួលយន្តការធ្វើចត្តាឡីស័ក ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជន។ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជនត្រូវចូលរួមធ្វើការងារជាក្រុម ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល។ ម្យ៉ាងទៀតយើងក៏ត្រូវរកទីតាំងសណ្ឋាគារ ឬផ្ទះសំណាក់ណាដែលមានបន្ទប់ច្រើន ដើម្បីត្រៀមទទួលអ្នកដែលត្រូវធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់យើង ដើម្បីធានាការគ្រប់គ្រង ទប់ស្កាត់ការរីករាលដាលការឆ្លងវីរ៉ុសកូវីដ-១៩ ក្នុងសហគមន៍ ។
សូមអានបន្ត....សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
សូមអានបន្ត....-
បង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំអូរឧកញ៉ាាហេង ស្រុកព្រៃនប់
ស្រុកព្រៃនប់៖ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបង្ក្រាបករណី ជួញដូរដោយ និង ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀនមួយករណីដែលបាន
សូមអានបន្ត.... -
បង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅសង្កាត់៣
-
បង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់៤
-
បង្ក្រាបករណី ជួញដូរដោយនិងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅឃុំទំនប់រលក ស្រុកស្ទឹងហាវ
-
បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅសង្កាត់លេខ៤
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមកឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។
សូមអានបន្ត.... -
កិច្ចប្រជុំផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ខេត្តព្រះសីហនុ
-
ពិធីសំណេះសំណាល និងជូនពរក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដល់មន្រ្តីរាជការសាលាខេត្តព្រះសីហនុ
-
កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្ត
-
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨
-
សេចក្តីណែនាំ ស្តីពី វិធានការរក្សាទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងកិច្ចការពារ ទប់ស្កាត់គ្រោះអគ្គិភ័យ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ជួន មុន្នីរ័ត្ន តំណាងប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ រស់នៅចំណុចចម្ការខ្នុរ ភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ រស់នៅចំណុចដើមចំបក់ ភូមិពូធឿង
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក-លោកស្រី សួង ម៉េត, ម៉ុត ពិសិដ្ឋ និង នួន សារឹម តំណាងប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ រស់នៅភូមិចំណោតរាម
-
រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក លោក ធុល សុធា និងលោក ឆាយ សុខន តំណាងប្រជាពលរដ្ឋចំនួន ២៩៨គ្រួសារ រស់នៅចំណុចអូរទ្រាក-អូរដា
-
សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីទឹកកខ្វក់ហូរចូលសមុទ្រ នៅចំណុចក្បែរបន្ទប់ទឹកសាធារណៈលេខ១ ស្ថិតនៅឆ្នេរអូរឈើទាល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មាន របស់មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លើករណីភាស៊ីចំណតរថយន្ត នៅឆ្នេរអូរឈើទាល(ចាប់ពីអាហារដ្ឋានស៊ីកាង ដល់បន្ទប់ទឹកសាធារណៈលេខ១) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
-
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត
-
លទ្ធផល នៃកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
-
សេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះពិនិត្យអង្កេតស្រាវជ្រាវលើករណីទំនាស់ដីធ្លី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ