ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ខៀវ ចុន

រសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក ខៀវ ចុន ដែលបានទទួលមរណៈភាពដោយរោគពាធ ស្ថិតនៅភូមិឫស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

សូមអានបន្ត....

លោក​ លៀម​ សុដា​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រេីប្រាស់ដីធ្លី​

ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២​ លោក​ លៀម​ សុដា​ អភិបាលរង​ខេត្តព្រះសីហនុ​ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រេីប្រាស់ដីធ្លី​ ឬប័ណ្ណសម្គាល់សិទ្ធិអចលនវត្ថុ​ ស្ថិតនៅភូមិ៣​ ឃុំអូរត្រេះ​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ លោកប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ មេឃុំ សមាជិកឃុំ មេភូមិ និងភូមិបាលស្រុក ព្រមទាំងបងប្អូនប្រជាលពរដ្ឋផងដែរ។

សូមអានបន្ត....

សេចក្តីជូនដំណឹងស្តីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ

រសៀលថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំជម្រុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជម្រុញជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងប្រធានផ្សារក្នុងក្រុងព្រះសីហនុ។

សូមអានបន្ត....

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិព្រែកក្រាញ់

ព្រឹកថ្ងៃច័ន្ទ ៩រោច ឆ្នាំខាល ចត្វាស័ក ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ មេឃុំ សមាជិកឃុំ មេភូមិ និងភូមិបាលស្រុក ព្រមទាំងបងប្អូនប្រជាលពរដ្ឋផងដែរ។

សូមអានបន្ត....