ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ និងមោឃភាពប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រេីប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិអចលនវត្ថុ ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលស្រុកស្ទឹងហាវ លោកប្រធានមន្ទីរ មន្ត្រីពាក់ព័ន្ធ មេឃុំ សមាជិកឃុំ មេភូមិ និងភូមិបាលស្រុក ព្រមទាំងបងប្អូនប្រជាលពរដ្ឋផងដែរ។