ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជុំទីពីរ ជាមួយវិទ្យាស្ថាន Shenzhen

ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជុំទីពីរ ជាមួយវិទ្យាស្ថាន Shenzhen (Urban Planning and Design Institute of Shenzhen) អំពីគម្រោងអភិវឌ្ឍន៍ និងប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈប្រព័ន្ធវិដេអូ Zoom Meeting ។

សូមអានបន្ត....

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានទទួលជួបសម្ដែងការគួរសមជាមួយលោក Muhammad Yasir Tahir TI(M) មេបញ្ជាការនាវាជើងទឹក TAIMUR នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានទទួលជួបសម្ដែងការគួរសមជាមួយលោក Muhammad Yasir Tahir TI(M) មេបញ្ជាការនាវាជើងទឹក TAIMUR នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន។ ក្នុងជំនួបនេះ លោកអភិបាលរងខេត្ត បានជម្រាបជូនប្រតិភូ អំពីស្ថានភាព សក្កានុពលខេត្ត និងសមិទ្ធផល នៃការអភិវឌ្ឍថ្មីៗ ព្រមទាំងស្ថានភាព

សូមអានបន្ត....

លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព

ព្រឹកថ្ងៃពុធទី២៧ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ អ៊ូ ធីតាពៅ គួចចំរើន និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ និងសហព័ន្ធនារីវៀតណាម ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានគណៈកម្មាធិការទី៨ ព្រឹទ្ធសភា និងជាអនុ

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ មន្ត្រីសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យ

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ មន្ត្រីសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យ។ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភជូនលោកស្រី សុខ សុផារ៉ា មន្ត្រីការិយាល័យរបៀប និងឯកសារ នៃទីចាត់ការរដ្ឋបាល សាលាខេត្ត

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធី ពិសារអាហារសាមគ្គីជាមួយប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធនារីវៀតណាមនៅខេត្តព្រះសីហនុ

យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ បានអញ្ជើញចូលរួមក្នុងពិធី ពិសារអាហារសាមគ្គីជាមួយប្រតិភូជាន់ខ្ពស់ នៃសហព័ន្ធនារីវៀតណាមនៅខេត្តព្រះសីហនុ ដឹកនាំដោយលោកជំទាវ ហា ធីង៉ា ប្រធានសហព័ន្ធនារីវៀតណាម ក្រោមអធិបតីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

សូមអានបន្ត....