Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ មន្ត្រីសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ មន្ត្រីសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យ

ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសួរសុខទុក្ខ មន្ត្រីសាលាខេត្តព្រះសីហនុ ដែលកំពុងសម្រាលកូននៅមន្ទីរពេទ្យ។ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកអំណោយមានដូចជា ផ្លែឈើ ទឹកដោះគោឆៅ និងថវិកាចំនួន ២.០០០.០០០ រៀល ឧបត្ថម្ភជូនលោកស្រី សុខ សុផារ៉ា មន្ត្រីការិយាល័យរបៀប និងឯកសារ នៃទីចាត់ការរដ្ឋបាល សាលាខេត្តព្រះសីហនុ ព្រមទាំងផ្តាំផ្ញើដល់លោកស្រី សុខ សុផារ៉ា ត្រូវថែទាំសុខភាពខ្លួនឯង និងទារក ពិសេសការបំបៅកូនទឹកដោះដំបូង ធ្វើឱ្យក្មេងមានសុខភាពល្អ។