ព្រឹត្តិការណ៍សំខាន់ៗ របស់ខេត្តព្រះសីហនុ

ព័ត៌មានទូទៅ

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សា លទ្ធផលបឋមនៃការចុះបេសកកម្ម របស់តំណាងធនាគារពិភពលោក

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការពិនិត្យ និងពិភាក្សា លទ្ធផលបឋមនៃការចុះបេសកកម្ម របស់តំណាងធនាគារពិភពលោក តាមប្រព័ន្ធ Zoom Meeting។

សូមអានបន្ត....

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពង្រាងសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ

រសៀលថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពង្រាងសៀវភៅមគ្គុទេសក៍វិនិយោគសម្រាប់ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងតំណាងសមាគមសហគ្រិនវ័យក្មេងកម្ពុជាផងដែរ។

សូមអានបន្ត....

ឯកឧត្តម យឹម សាលីន និងលោកឡុងឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមបិទសិក្ខាសាលាដកស្រង់បទពិសោធន៍ ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA

សិក្ខាសាលាដកស្រង់បទពិសោធន៍ស្ដីពីការប្រមូលដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុន KSWM GAEA MIZUDA និងការគ្រប់គ្រងតាមប្រព័ន្ធទំនើប APP ព្រមទាំងទស្សនកិច្ចសិក្សានៅទីលានទុកដាក់សំរាមសំណល់រឹង និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យឹម សាលីន អគ្គនាយកសហគ្រាសគ្រប់គ្រង

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​ នៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន០២ខ្នង​

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​ នៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន០២ខ្នង​ និងការស្ថាបនាផ្លូវបេតុងចំនួន០៧ខ្សែ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត​ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​

សូមអានបន្ត....

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ

ព្រឹកថ្ងៃអង្គារ ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ។

សូមអានបន្ត....