នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារស្នាក់នៅរបស់កងទ័ពចំនួន០២ខ្នង និងការស្ថាបនាផ្លូវបេតុងចំនួន០៧ខ្សែ ព្រមទាំងហេដ្ឋរចនាសម្ព័ន្ធមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ តាមរយៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។